Dries Mertens ទំនង​ជា​នឹង​ចុះចូល​ជាមួយ​ក្លឹប​នេះ ប្រសិន​បរាជ័យ​ការ​ចរចា​កុងត្រា​ថ្មី​នៅ Napoli

តាម​របាយការណ៍​ពី FCInterNews.it បាន​ឲ្យ​ដឹង​ថា​កីឡាករ Dries Mertens ទំនង​ជា​នឹង​ទទួល​នូវ​សំណើ​ចង់​បាន​របស់​ក្លឹប Inter Milan នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ប្រសិន​គ្មាន​ការ​ចរចា​ជោគជ័យ​លើ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ឈរ​ជើង Napoli ទេ​នោះ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក ត្រៀម​ផុត​កុងត្រា​នៅ Stadio San Paolo នា​បញ្ចប់​រដូវ​កាល ២០១៩/២០ ហើយ​នា​ពាក់​កណ្តាល​ខែ​មករា​ក៏​អាច​ជា​ពេល​ដ៏​សក្តិសម​ក្នុង​ការ​សម្រេច​អនាគត​របស់​គេ។

បើ​តាម​ដឹង​ Napoli ធ្លាប់​ឲ្យ​ប្រាក់​ពលកម្ម ៤ លាន​អឺរ៉ូ និង​ប្រាក់​ឧបត្ថម្ភ ១ លាន​អឺរ៉ូ​ផ្សេង​ទៀត​លើ​កុងត្រា​ថ្មី​ ២ ឆ្នាំ ប៉ុន្តែ Mertens ហាក់​ស្ទាក់ស្ទើរ​ព្រោះ Inter ឲ្យ​សរុប​ទាំង​ប្រាក់​ពលកម្ម​និង​ឧបត្ថម្ភ​ដល់​ទៅ ៦ លាន​អឺរ៉ូ​ឯ​ណោះ​ក្នុង​មួយ​ឆ្នាំ។

គួរ​រំឭក​ថា​បុរស​វ័យ ៣២ ឆ្នាំ​រក​បាន ៩ គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប ២២ ប្រកួត។ ក្រៅ​ពី​ក្លឹប​រួម​លីគ​ក៏​មាន​ក្លឹប​អ្នក​មាន​ផ្សេង​ទៀត​ដូច​ជា Shanghai SIPG, Guangzgou R&F, Los Angeles Galaxy និង Inter Miami ជា​ដើម​សុទ្ធ​សឹង​ចង់​បាន​រូប​លោក៕ ប្រភព៖ AF

  • Dries Mertens ទំនង​ជា​នឹង​ចុះចូល​ជាមួយ​ក្លឹប​នេះ ប្រសិន​បរាជ័យ​ការ​ចរចា​កុងត្រា​ថ្មី​នៅ Napoli