Andres Nieto ​ជាកីឡាករកូឡុំប៊ីមុនគេមក​លេង​នៅ​លីគកំពូលកម្ពុជា

ក្លិបបាល់​ទាត់​ភ្នំពេញ​ក្រោនបាន​ប្រកាស​អំពីការ​ចុះកុងត្រា​យក​កីឡាករ​សញ្ជាតិកូឡុំប៊ី Andres Nieto សម្រាប់​ជួយក្លិបក្នុងពាន​រង្វាន់ Metfone Cambodian League ​រដូវកាល២០២០។

រូប​គេ​លេង​ក្នុង​តំណែង​បម្រើប្រយុទ្ធហើយកីឡាករ​វ័យ២៣ឆ្នាំ​រូបនេះ​ក៏​ជា​កីឡាករ​សញ្ជាតិកូឡុំប៊ីដំបូង​គេ​មក​លេង​នៅ​លីគ​កំពូល​កម្ពុជា​ផង​ដែរ។ Nieto បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ចាប់តាំងពីអាយុ៥ឆ្នាំ ជាមួយក្លិប Ibague នៅស្រុកកំណើត។ ខណៈកីឡាករមកពីទ្វីបអាមេរិកឡាទីនរូបនេះ ក៏បានជំហ៊ានហ្វឹកហាត់ជាមួយសាលាបាល់ទាត់យុវជនថ្នាល Academia Toilimense ក្នុងនាមជាយុវជនថ្នាល មុនពេលវិវត្តិន៍ខ្លួនទៅជាកីឡាករអាជីពជាមួយក្លិប Deportes Tolima របស់កូឡ៉ំប៊ី។

បន្ទាប់មកបានធ្វើការចេញទៅប្រកបអាជីពនៅក្រៅស្រុកលើកដំបូងជាមួយក្លិប Real Frontera របស់ វ៉េណេស៊ុយអេឡា, Club 6 de Febrero, Atlético San Francisco និង O&M FC នៅសាធារណរដ្ឋដូមីនីកែន។

Andres Nieto គឺ​ជា​កីឡាករ​បរទេស​ទី​២​ដែល​ភ្នំពេញក្រោន​ចុះ​កុងត្រា​សម្រាប់​រដូវ​កាល​២០២០​ខាង​មុខ​ខណៈ Esoh Paul Mogba ដែល​ចុះ​កុងត្រា​កាល​ពី​ប៉ុន្មានសប្ដាហ៍មុន៕

រូបភាព៖ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT