ក្លិបភ្នំពេញក្រោនបានប្រកាសក្នុងគេហទំព័ររបស់ខ្លួនថា ខ្សែបម្រើវ៉ា សុថនបានចាកចេញពីក្លិបហើយបន្ទាប់ពីចំណាយពេល១រដូវកាល២០១៩ដែលជាការចូលរយមលើកទី២របស់ខ្លួន។
ខ្សែបម្រើ វ័យ៣២ឆ្នាំ រូបនេះបានបង្កើតនៅរដូវកាលដ៏ល្អជាមួយ ភ្នំពេញក្រោន ដោយឈ្នះជ័យលាភីកីឡាករទាត់បញ្ចូលទីច្រើនជាងគេ ជាមួយគ្រាប់បាល់ទាំង១១ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ខណៈបង្ហាញខ្លួនចំនួន២២ប្រកួត ក្នុងលីគកំពូលកម្ពុជា រកបាន២គ្រាប់ និងបញ្ចូនបាល់៥លើក។
គេមិនទាន់ដឹងថាកីឡាកររូបនេះនឹងទៅលេងនៅក្លិបណាទៀតនោះទេខណៈដែលរដូវកាលដោះដូរកីឡាករក្នុងរដូវកាលថ្មីនេះនៃលីគកំពូលកម្ពុជាបានចាប់ផ្ដើមទៅហើយនោះ៕