Theerathon Bunmathan បាន​កុងត្រាអចិន្ត្រៃយ៍នៅ Yokohama បានប្រាក់ឈ្នួលមួយលានពីរសែនបាតក្នុងមួយខែ

ខ្សែ​ការពារស្លាបជម្រើស​ជាតិ​ថៃ Theerathon Bunmathan ត្រូវបាន​ក្លិប​ជើង​ឯក​លីគ​កំពូល​ជប៉ុន Yokohama F. Marino ចុះ​កុងត្រា​ផ្ដាច់លក្ខខណ្ឌខ្ចី​ជើង​តែ​ម្ដង​សម្រាប់​រដូវ​កាល​២០២០​ខាង​មុខ​នេះ​បន្ទាប់​ពី​រូប​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ជួយក្លិប​បាន​ច្រើន​ពិសេស​លើក​ពាន J-League 1​​ក្ដៅៗ។

សម្រាប់​កុងត្រា​ដែល​រូប​គេទទួល​បាន​គឺមាន​រយៈ​ពេល៣​ឆ្នាំ​ហើយ​ក្លិប​ទិញ​ដាច់​ពី​ក្រុម​ Maungthong United តែ​ម្ដង​មាន​តម្លៃ៣៥លាន​បាត។​ចំណែកប្រាក់​ឈ្នួល​ប្រចាំ​ខែ​វិញ​កីឡាករជម្រើស​ជាតិ​ថៃ​រូបនេះ​ទទួលបាន១.២លានបាត(មួយលានពីរសែនបាត)ក្នុងមួយខែ។

Theerathon Bunmathan បាន​មក​លេង​នៅ​ក្លិប​ក្នុងលីគជប៉ុនមួយ​នេះ​២រដូវ​កាល​មក​ហើយដោយរដូវកាល២០១៨លេងជាមួយក្លិប Vissel Kobe ហើយឆ្នាំ ២០១៩នេះ​លេង​គឺ​ត្រឹម​លក្ខខណ្ឌខ្ចី​ជើង​ប៉ុណ្ណោះនៅYokohama F. Marino ប៉ុន្តែសម្រាប់​រដូវ​កាល​២០២០​ត​ទៅ​រូប​គេ​លែង​មាន​ឈ្មោះ​ជា​កីឡាករ​ខ្ចី​ជើង​ទៀត​ពោល​គឺ​ជា​កីឡាករ​ពេញសិទ្ធិរបស់​ក្លិបម្ចាស់ជើងឯកលីគ​កំពូលជប៉ុនរដូវ​កាល​២០១៩តែម្ដង៕

AFC Asian Cup 2019, Group A – Bahrain vs Thailand at Al Maktoum Stadium on 10.01.2019.

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT