សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីព្រឹមមិញបានធ្វើសន្និសីទកាសែតប្រកាសអំពីការរំសាយយុវជនសាលាបាល់ទាត់ជាតិបាទីចំនួន៤នាក់ ខណៈដែលពួកគេដល់ពេលកំណត់រកក្លិបអាជីពថ្មីលេងហើយ។
អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់ លោក កែវ សារ៉េត កម្ពុជាបានប្រកាសថាការរំសាយយុវជន ៤ នាក់នាព្រឹកនេះមាន ខ្សែប្រយុទ្ធ សៀង ចន្ធា, សៅ វ៉ៃហ្វី, ជុង មករា និង នូ ចេនមករា។
ដូចប្រិយមិត្តបានដឹងរួចមកហើយ សៀង ចន្ធា, សៅ ណៃហ្វី, នឹង ជុង មករា ទៅចូលរួមជាបឹងកេតជាផ្លូវការទៅហើយ ខណៈដែល នូ ចេនមករា ទៅចូលរួមក្លិប អង្គរថាយហ្គឺរ ។
ក្នុងការរំសាយនេះ លោក កែវ សារ៉េត បានឲ្យដឹងថា កីឡាករមានក្លិបមានថ្មី ហើយ ពួកគេទើបបញ្ចប់ការសិក្សាថ្នាក់ទី១២។ សៀង ចន្ធា និង សៅ វ៉ៃហ្វី ជាប់បាក់ឌុប ស្របពេលដែល ជុង មករា និង នូ ចេនមករា ធ្លាក់បាក់ឌុប ប៉ុន្តែយ៉ាងណា ពួកគេអាចរៀនថ្នាក់បរិញ្ញាបត្ររងបានហើយកីឡាករដែលចេញពីសាលាបាល់ទាត់បាទីនៅតែបន្តការសិក្សាបានទៀត៕