MCL 2020: ក្រុមខេត្តកំពង់ចាមបាត់ខ្លួនពី​ការ​ប្រកួត​លីគរដូវកាល​២០២០​ខណៈមូលហេតុមិនទាន់បានបញ្ជាក់

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាហៅកាត់ថា CNCC នឹងរៀបចំការចាប់គូសម្រាប់ការប្រកួតបើកឆាកក្របខណ្ឌ Metfone Cambodian League រដូវកាល​២០២០ នាពហុកីឡដ្ឋានជាតិ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ​២០១៩​នេះ ដោយមានការចូលរួមពីតំណាងក្លិបចំនួន១៣​ហើយ​ដោយ​ឡែក​ក្រុមខេត្តកំពង់ចាម​បែរជា​អវត្តមានក្នុង​ការ​ចូល​រួមនេះ​ទៅវិញ។

ក្លិបទាំង១៣ដែល​ចូល​រួម​ប្រកួត Metfone Cambodian League និង​ពាន Hun Sen Cup 2020 មាន ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ។

ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT