វិសាខាចាប់ដៃគូសហការជាមួយក្លិបលីគកំពូលជប៉ុន Yokohama FC

ក្លឹបបាល់ទាត់សមាជិកនៃលីគកំពូលកម្ពុជា Metfone Cambodian League  ​វិសាខា បានប្រកាសចុះអនុសារណៈយោគយល់គ្នា( MOU) ជាមួយក្លឹបនៃក្របខណ្ឌលីគកំពូលជប៉ុន(J.League) Yokohama FC ។

សេចក្តីប្រកាសរបស់ក្លឹបវិសាខាក្នុងទំព័រហ្វេសបុករបស់ខ្លួនផ្ទាល់ ក្នុងការចុះអនុស្សារ​ណៈ​យោគ​យល់​គ្នា​(MoU) ជា​មួយ​ក្លិប Yokohama FC ដែល​ជា​ក្លិប​សមា​ជិក J1-League 2020 ដើម្បី​ពង្រឹង​ចំ​ណង​មិត្ត​ភាព​កម្ពុជា-ជប៉ុន និង​ពង្រីក​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ការ​ងារ​រវាង​ក្លិប​ទាំង​ពីរ ពិសេស​ការ​ផ្លាស់​ប្ដូរ​កី​ឡាករ​យុវ​ជន​ថ្នាល ក៏​ដូច​ជា​គ្រូ​បង្វឹក សំ​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​ក្លិប​ទាំង​ពីរ ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​បន្ថែម​ទៀត។

Image may contain: 2 people, people standing

ពិធីចុះ MOU នេះ បានធ្វើកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោម​វត្ត​មាន​ឯក​ឧត្តម ស សុខា ស្ថាប​និក​ក្លិប​កី​ឡា​បាល់​​ទាត់​វិសាខា, លោក​ជំទាវ កែ សួនសុភី ប្រ​ធាន​ក្លិប​កី​ឡា​បាល់​ទាត់​វិសាខា និង​លោក Onodera Hiroshi ប្រ​ធាន​ក្លិប Yokohama FC របស់​ជប៉ុន ព្រម​ទាំង​ក្រុម​ការ​ងារ​ក្លិប​ទាំង​ពីរ​ផងដែរ នៅឯប្រទេសជប៉ុន។ 

Image may contain: 2 people

គួរបញ្ចាក់ផងថា Yokohama FC ក្នុងរដូវកាល២០១៩ បានបញ្ចប់ទៅលេខរៀងទី២ នៃលីគលំដាប់ទី២ ជប៉ុន ដូច្នេះមានន័យថាក្នុងរដូវកាល២០២០ ខាងមុខនេះ ពួកគេគឺជាសាមជិកនៃលីគកំពូលជប៉ុន (J1-League 2020) ៕

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT