Valverde​៖ ឆ្នាំ​នេះ Barcelona ​ត្រូវ​តែ​ឈ្នះ Champions League ​

​លោក Valverde ​បញ្ជាក់​ថា​ក្រុម Barcelona ​បាន​ដាក់​គោលដៅ​យក​ពាន​រង្វាន់ UEFA Champions League ​ឱ្យ​បាន​នា​រដូវ​កាល​នេះ​។

ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល ក្រុម Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ២-១។ ​ពួកគេ​ស្ថិត​នៅ​កំពូល​តារាង ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ដោយ​មិន​ពិបាក​នោះ​ទេ។ ​លោក Valverde ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​អះអាង​ថា​គោលដៅ​របស់​ក្រុម​លោក​នៅ​ឆ្នាំ​នេះ គឺ​លើក​ពាន​រង្វាន់​នេះ​ឱ្យ​បាន។ ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ​ក្នុង​ការ​ឈ្នះ​វា ប៉ុន្តែ​លោក​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​អាច​ធ្វើ​បាន។

​ក្រុម Barcelona ​ខកខាន​ឈ្នះ​ពាន​រង្វាន់​នេះ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ​ដោយ​២​រដូវ​កាល​កន្លង​មក​នេះ ​សុទ្ធ​តែ​ចុក​ចាប់​នៅ​ចាញ់​ធ្លាក់​ទាំង​អស់ ដោយ​ឈ្នះ​គេ​ច្រើន​គ្រាប់​នៅ​ដី​ខ្លួន​ឯង​ហើយ តែ​បែរ​ជា​ភ្លាត់​ក្រៅ​ដី​ទៅ​វិញ។ ​ការ​ធ្វើ​មិន​បាន​ល្អ​កន្លង​មក​នេះ ​ត្រូវ​បាន​លោក Valverde ​ឱ្យ​កូន​ក្រុម​មើល​ជា​គំរូ​និង​ទុក​ជា​មេរៀន​សម្រាប់​ប្រកួត​ខាង​មុខ៕ប្រភព៖ Dailymail

7.jpg”>

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT