Messi ​ស៊ុត​១​គ្រាប់​ចុង​ម៉ោង​ ជួយ Barcelona ​ឡើង​ឈរ​កំពូល​តារាង​

ខ្សែ​ប្រយុទ្ធ Lionel Messi ស៊ុត​ចូល​១​គ្រាប់​ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ១-០ ​ឡើង​ឈរ​កំពូល​តារាង La Liga ​ដដែល​។

​​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ពិត​ជា​ស្វិតស្វាញ ​ដោយ​ត្រូវ​រង់​ចាំ​ដល់​នាទី​៨៦​ឯ​ណោះ ទើប​មាន​គ្រាប់​បាល់​១​គ្រាប់។ ​១​គ្រាប់​របស់​ក្រុម Barcelona ​នេះ ​ធ្វើ​បាន​ដោយ​ប្រធាន​ក្រុម​ផ្ទាល់​តែ​ម្ដង គឺ Lionel Messi ​ក្រោយ​ទទួល​បាន​បាល់​ពី​មិត្ត​រួម​ក្រុម Suarez ​។ ​ការ​បាន​៣​ពិន្ទុ​នេះ​ដែរ ​គឺ​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​តំណែង​កំពូល​តារាង​បាន​ដដែល ​ដោយ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ Real Madrid ​៣១​ពិន្ទុ​ដូច​គ្នា។

បរាជ័យ​នេះ ​គឺ​រក្សា​កំណត់ត្រា​របស់​លោក Simeone ​តែ​ម្ដង ដោយ​បន្ដ​មិន​អាច​យក​ឈ្នះ​លើ​ក្រុម Barcelona ​ក្នុង​លីគ​បាន​ឡើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT