Michael Carrick ៖ Jose ​នៅ​តែ​ជា​អ្នក​ចាត់ការ​កំពូល​ម្នាក់​លើ​លោក​

Michael Carrick ​នៅ​តែ​ចាត់​ទុក​លោក Jose Mourinho ​ជា​អ្នក​ចាត់ការ​កំពូល​ម្នាក់​បើ​ទោះ​ជា​លោក​ត្រូវ​ក្លឹប Chelsea ​និង Man Utd ​បណ្ដេញ​ចេញ​ពី​តំណែង ​ដោយសារ​រឿង​ដឹក​នាំ​ក្រុម​មិន​ល្អ​ក៏​ដោយ។គ្រូ​ជំនួយ​របស់​ក្រុម Man Utd ​នា​ពេល​បច្ចុប្បន្ន​ខាង​លើ​នេះ ​បញ្ជាក់​ថា​កាល​គ្រា​លោក​នៅ​ធ្វើ​ការ​ជាមួយ​លោក Jose ​នៅ​ក្រុម​បិសាច​ក្រហម គឺ​ទទួល​បាន​មេ​រៀន​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​ដឹក​នាំ​ក្រុម​នេះ។ លោក Jose ​តែងតែ​បង្ហាត់​បង្ហាញ​ពី​ការ​ដឹក​នាំ ​ភាព​ជា​អ្នក​ចាត់ការ​ក្រុម ​ដល់​លោក​ជា​និច្ច ​ដោយ​មិន​ដែល​លាក់​ទុក​អ្វី​នោះ​ទេ។

ការ​ត្រលប់​មក​ដឹក​នាំ​ក្រុម Spurs ​វិញ ​ហើយ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​មក​នេះ ​ក៏​បាន​បញ្ជាក់​ថា​សមត្ថភាព​របស់​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ ​មិន​ធ្លាក់​ចុះ​អ្វី​ឡើយ។ ​ផ្ទុយ​ទៅ​វិញ  លោក​តែងតែ​អាច​ស្រោច​ស្រង់​ក្រុម​ពេល​កំពុង​ធ្លាក់​ខ្លាំង​ឱ្យ​ងើប​ឡើង​វិញ​ផង​ដែរ។ ​ក្នុង​ចិត្ត​របស់​ Michael Carrick ​គឺ​លោក Jose Mourinho ​នៅ​តែ​ជា ​ Special One ​ជា​និច្ច៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT