រឿង៣យ៉ាងគួរដឹងពីជំនួបកម្ពុជាបំបាក់ទីម័រ ៥-០ ឡើងឈរលេខ១ក្នុងពូល

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំបានបំបាក់ក្រុមទីម័រខាងកើត ៥-០ កាលពីយប់មិញ ក្នុងប្រកួតទី២ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វ៊ីលីពីនកាលពីយប់មិញ។

មានរឿងរ៉ាវជាច្រើនគួរចាប់អារម្មណ៍ពីការប្រកួតនេះ។ CTS-Sport សូមលើកយលចំណុចគោល៤យ៉ាងជម្រាបជូនប្រិយមិត្ត៖

១.សងសឹកបានសម្រេច: U22 កម្ពុជា បានចាញ់ក្រុមទីម័រខាងកើត២លើកចុងក្រោយជាប់គ្នា។ ពិសេសកាលពីប៉ុន្មានខែមុន ក្នុងកម្រិត U21 ក្រុមគោព្រៃបានចាញ់ស្ទើរមិនគួរអោយជឿក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានស្តេចប្រ៊ុយណេ។ ជ័យជម្នះនេះ ក៏បានធ្វើឲ្យក្រុមលោក​ Felix ឡើងឈរលេខ១ក្នុងពូលមាន៤ពិន្ទុស្មើមីយ៉ាន់ម៉ាផងដែរ។

២.កីឡាករទាត់ចូល: ខ្សែប្រយុទ្ធ រឹង ប៊ុនហៀង ស៊ុតបញ្ចូលទីបាន២គ្រាប់ បញ្ចប់ការរឹះគន់កំហុសខ្លួនកាលប៉ះម្ចាស់ផ្ទះ។ ប្រធានក្រុមទ័ពរូបនេះ តែងតែធ្វើការពេញ៩០នាទី ដើម្បីក្រុមទាំងមូល។ ចំណែក ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ក៏រកបាន១គ្រាប់ផងដែរ។ គេជាប់ឈ្មោះជាកីឡាករក្មេងជាងគេរបស់កម្ពុជាដែលរកគ្រាប់បាល់បាននៅស៊ីហ្គេម និងក្មេងជាងគេក្នុងឆ្នាំនេះលើវិញ្ញាសារបាល់ទាត់បុរស។

៣.ភាគរយឡើងខ្ពស់សម្រាប់ក្រុមគោព្រៃៈ ក្រុមកម្ពុជា មានសង្ឃឹមខ្ពស់សម្រាប់ការឡើងទៅវគ្គបន្ត ប៉ុន្តែយ៉ាងណាដៃគូ២ទៀតដែលត្រូវជួបសុទ្ធតែគីឡូបងធំអាស៊ាន។ ក្នុងនោះមានប៉ះ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ក្រុមកម្ពុជា នឹងអាចឡើង ប្រសិនរកបាន៤ពិន្ទុពីពួកគេ។ បើមើលពីកម្រិតលេង មីយ៉ាន់ម៉ា ឈ្នះហ្វ៊ីលីពីន ២-១ ដ៏តានតឹងបំផុត ដូច្នេះមិនលើសកម្ពុជាឡើយ។ លទ្ធផលអាស្រ័យលើការរៀបចំ និងការប្រកួតជាក់ស្តែង។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT