Hazard ​ថា​មាន​តែ​កីឡាករ​ក្រុម​មួយ​នេះ​ទេ សង្ឃឹម​កាន់​ពាន Ballon d’Or ២០១៩

ការ​ប្រកាស​បេក្ខភាព​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ប្រចាំ​ឆ្នាំ ២០១៩ នឹង​ឈាន​ចូល​មក​ដល់​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ។ ក្រឡេក​ទៅ​មើល Eden Hazard បាន​បង្ហាញ​ការ​យល់​ឃើញ​សម្រាប់​បេក្ខភាព ៣ រូប​ស្ថិត​ក្នុង​ក្រុម​តែ​មួយ​នោះ​គឺ​ហង្ស​ក្រហម Liverpool។

Hazard ប្រាប់​សារព័ត៌មាន Le Parisien ថា៖ “ខ្ញុំ​សុំ​ផ្តល់​ពាន​រង្វាន់​នេះ​សម្រាប់​កីឡាករ Liverpool ដោយ Mane, Salah ឬ Van Dijk សក្តិសម​ទទួល​បាន​វា​បំផុត”។

អតីត​កីឡាករ Chelsea បន្ត៖ “ប្រសិន Sadio បាន​ឈ្នះ​ពាន AFCON ជាមួយ​សេណេហ្គាល់​ម្ល៉ោះ​គ្មាន​ការ​សង្ស័យ​ទេ​សម្រាប់​បុរស​ម្នាក់​នេះ ឬ​ក៏ Salah ដែល​ជា​មិត្តភក្តិ​មួយ​រូប​របស់​ខ្ញុំ”។

រំឭក​ថា​ផ្អែក​តាម​ភាគរយ​ខ្ពស់​បំផុត​នៅ​ឆ្នាំ​នេះ​គឺ​ទំនង​ជា Virgil van Dijk ឬ Lionel Messi ខណៈ Cristiano Ronaldo ឈរ​នៅ​លេខ ៣ បើ​គិត​ពី​ភាគរយ។ បុរស​សញ្ជាតិ​ហូឡង់​បាន​ឈ្នះ​ពាន UEFA Player of the Year ​ខណៈ Messi ឈ្នះ​ពាន FIFA The Best៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT