Real សម្លឹង​ឃើញ​កីឡាករ​អាហ្វ្រិក​ថ្លៃ ៧៥ លាន​អឺរ៉ូ ទុក​ស្នង​ជើង Sergio Ramos

ក្លឹប​ស្តេច​ស​ Real Madrid ​បាន​នឹង​កំពុង​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ខ្សែ​ការពារ Kalidou Koulibaly ​ទុក​ត្រៀម​មក​ជំនួស Sergio Ramos ដែល​មាន​វ័យ​ចំណាស់​ទៅ​ហើយ​នោះ។

តម្លៃ​ខ្លួន​កីឡាករ​សេណេហ្គាល់​ថ្លៃ​ប្រមាណ ៧៥ លាន​អឺរ៉ូ ដែល​សព្វថ្ងៃ​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប​ Napoli មាន​នាម​ជា​ខ្សែ​ការពារ​ដ៏​រឹងមាំ​មួយ​រូប​នៅ​តំបន់​អឺរ៉ុប។

បុរស​វ័យ ៣៣ ឆ្នាំ Ramos ​កន្លង​មក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្នើ​កុងត្រា​ថ្មី ៤ ឆ្នាំ​លើ​ប្រាក់​ពលកម្ម ១៦ លាន​អឺរ៉ូ​ដដែល​ជាមួយ​ក្លឹប Real Madrid ប៉ុន្តែ​ទំនង​ជា​ក្លឹប​មិន​យល់ស្រប​នោះ​ទេ ហើយ​ចុច​គោលដៅ​ចង់​យក Koulibaly មក​ជំនួស​ច្រើន​ជាង។ ទ្រនំ​បន្ទាប់​របស់​ Ramos អាច​ជា​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​បណ្តា​ក្លឹប​នៃ​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស៕ ប្រភព៖ Soccerladuma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT