ធ្លាយ​រឿង Ronaldo ​ចង់​ចេញ​ពី Juventus ​ទៅ​លេង​នៅ Man Utd ​វិញ​

មាន​ដំណឹង​កំពុង​ល្បី​មក​ថា ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​ចាកចេញ​ពី​ក្រុម Juventus ​នៅ​ចប់​រដូវ​កាល​នេះ ​ដើម្បី​សម្រេច​ផ្ទេរ​ទៅ​លេង​នៅ Manchester United ​វិញ​។

Ronaldo ​កំពុង​មាន​បញ្ហា​ជាមួយ​អ្នក​ចាត់ការ Sarri ​ដោយសារ​តែ​រូបគេ​ត្រូវ​ប្ដូរ​ចេញ​កាល​ពី​ប្រកួត​កន្លង​ទៅ​នៅ​លីគ​កំពូល​អ៊ីតាលី។ ដោយ​ប្រកួត​ទល់​ក្រុម AC Milan ​នោះ ​រូបគេ​ប្ដូរ​ចេញ​ទាំង​មិន​សប្បាយ​ចិត្ត ​ហើយ​ក៏​បាន​ចាកចេញ​ពី​ទីលាន​មុន​ចប់​ការ​ប្រកួត​ថែម​ទៀត​ផង​។ កត្តា​នេះ​ហើយ ទើប​បាន​ជា​ប្រភព​នៅ​អ៊ីតាលី ​បញ្ជាក់​ថា​ទំនាក់ទំនង​របស់​លោក Sarri ​និង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ម្នាក់​នេះ ​មិន​ល្អ​នឹង​គ្នា​ប៉ុន្មាន​ទេ។

ពួកគេ​ថែម​ទាំង​បង្ហើប​ទៀត​ថា​រដូវ​កាល​នេះ Juventus ​ចង់​លើក​ពាន​រង្វាន់ UEFA Champions League ​ឱ្យ​បាន ​ប្រសិន​បើ​មិន​ដូច្នេះ​ទេ Ronaldo ​នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល ដើម្បី​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ចាស់​របស់​ខ្លួន Man Utd ​វិញ​ហើយ៕ប្រភព៖ Foxsportsasia


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT