ក្លឹប​យក្ស​អេស្ប៉ាញ​និង​អាល្លឺម៉ង់​កំពុង​ប្រជែង​គ្នា​តាម​យក Pochettino

របាយការណ៍​ចុង​ក្រោយ​ពី TheSun ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្ស FC Barcelona ​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចូល​ប្រជែង​ជាមួយ​ក្លឹប​យក្ស Bayern Munich ជុំវិញ​ការ​ចង់​បាន​អ្នកចាត់ការ​ទំនេរ​ជើង​លោក Mauricio Pochettino។

Pochettino ​បាន​ចែកផ្លូវ​ជាមួយ Tottenham កាល​ពី​ថ្ងៃ​ម្សិល​មិញ ខណៈ Mourinho គឺ​ជា​អ្នក​ត្រូវ​ចូល​ជំនួស។ បង្វែរ​ទៅ​មើល​ស្ថានភាព​នៅ​ក្លឹប Bayern Munich ក្រោយ​ដក​ចេញ​លោក Kovac សព្វថ្ងៃ​មិន​ទាន់​រក​បាន​គ្រូ​ពេញ​សិទ្ធ​នៅ​ឡើយ​ទេ។

មិន​ខុស​ពី Barcelona ដែល​ទម្រង់​លេង​មួយ​រយៈ​ក្រោយ​មាន​ការ​ធ្លាក់​ចុះ រុញ​ច្រាន​ឲ្យ​ផ្ទុះ​ចចាមអារ៉ាម​ឥត​ឈប់​ថា​កៅអី​របស់​លោក Ernesto Valverde កំពុង​មាន​ភាព​ក្តៅ​គគុក និង​ត្រូវ​មាន​អ្នក​ជំនួស​ក្នុង​ពេល​ឆាប់ៗ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT