អ្នករត់ការ​របស់​ Zlatan កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ក្លឹប​យក្ស​នៅ​អ៊ីតាលី

Zlatan Ibrahimovic ដែល​ប្រកាស​ចាកចេញ​ពី​ក្លឹប LA Galaxy កាល​ពី​ពេល​កន្លង​ទៅ​នេះ ​មិន​ទាន់​រក​ឃើញ​អនាគត​ថ្មី​នៅ​ឡើយ ខណៈ​ចចាមអារ៉ាម​ក៏​ចេះ​តែ​តាម​ឱប​ក្រសោប​ឥត​ឈប់​ខ្លះ​ថា​ក្លឹប​ថ្មី​របស់​បុរស​វ័យ ៣៨ ឆ្នាំ​អាច​ជា​នៅ​អង់គ្លេស ខ្លះ​ថា​នៅ​អ៊ីតាលី។

ដំណឹង​ចុង​ក្រោយ​បាន​លម្អិត​ថា​ភាគី​រវាង​លោក Mino Raiola ដែល​ជា​ភ្នាក់ងារ​របស់ Zlatan ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ចរចា​ដ៏​សម្ងាត់​មួយ​រវាង​ក្លឹប AC Milan លើ​លទ្ធភាព​អាច​នាំ​យក Zlatan ​មក​ចូលរួម​នៅ​ទឹកដី Stadio San Siro។

គួរ​រំឭក​ថា Zlatan ​បាន​ចាយ​ពេល​នៅ LA Galaxy អស់ ២ រដូវ​កាល ក្រោយ​ចាកចេញ​ពី Man Utd។ អំឡុង​ការ​លេង​នៅ​ទឹកដី​អាមេរិក​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់​ក៏​បន្ត​រក​គ្រាប់​បាល់​បាន​ច្រើន​ឥត​ឈប់ ដល់​ទៅ​ជិត ៦០ គ្រាប់​ឯ​ណោះ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT