Wenger ​បាន​តំណែង​ប្រធាន​អភិវឌ្ឍ​បាល់ទាត់​ពិភព​លោក​នៅ FIFA ​

លោក Arsene Wenger ​ត្រូវ​បាន FIFA ​តែងតាំង​ជា​ប្រធាន​គម្រោង​អភិវឌ្ឍ​បាល់ទាត់​ពិភព​លោក ​ក្រោយ​ពី​សម្រាក​ពី​ការងារ​អ្នក​ចាត់ការ​ក្រុម​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​១​សប្ដាហ៍​មុន​មាន​ទំនាក់ទំនង​ខ្លាំង​ថា​នឹង​ទៅ​ដឹក​នាំ​ក្រុម Bayern Munich ​ដោយ​មាន​កុងត្រា​រហូត​ដល់​ចប់​រដូវ​កាល​នេះ។ ​តែ​នៅ​ម្សិលមិញ​នេះ ​ស្រាប់​តែ​មាន​ដំណឹង​ថ្មី​មួយ​ទៀត​ថា ​បុរស​សញ្ជាតិ​បារាំង​នេះ ​ទទួល​ការងារ​នៅ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA ​ទៅ​ហើយ។ ​ដោយ​លោក ​នឹង​ធ្វើ​ជា​ប្រធាន​គម្រោង​អភិវឌ្ឍ​បាល់ទាត់​ពិភព​លោក។

ការងារ​របស់​បុរស​វ័យ​៧០​ឆ្នាំ​នេះ ​នឹង​តម្រង់​ទិញ​អភិវឌ្ឍ​បាល់ទាត់​នៅ​តាម​បណ្ដា​ប្រទេស​ដែល​នៅ​មាន​កម្រិត​ទន់​ខ្សោយ។ ហើយ​លោក​ក៏​នឹង​មាន​តួនាទី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ច្បាប់​នៃ​ការ​ប្រកួត​នានា ​ដែល​ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍ​ថ្នាល​យុវជន​ដើម្បី​អនាគត​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT