Maurizio Sarri បានរងការរិះគន់និងងឿងឆ្ងល់ជាខ្លាំងពីសំណាក់អ្នកគាំទ្រកីឡាករឆ្នើម Cristiano Ronaldo ក្រោយពេលដែលបុរសសញ្ជាតិព័រទុយហ្គាល់ត្រូវបានប្តូរចេញ ជំនួសដោយ Paulo Dybala។
ត្បិតទទួលបានជ័យជម្នះនិងជាការសម្រេចទីដោយ Dybala ក៏ពិតមែន តែមានមតិជាច្រើនហាក់មិនអស់ចិត្តទាល់តែសោះ។
ក្រោយបិទការប្រកួតលោក Sarri ក៏បានបកស្រាយជុំវិញរឿងរ៉ាវទាំងនេះដូចគ្នា ដោយលោកប្រាប់ Sky Sport Italia ថា៖ “វាជារឿងធម្មតាហើយដែលគេនឹងមានអារម្មណ៍មិនល្អពេលចាកចេញពីទីលាន ជាពិសេសនៅពេលដែលគេខិតខំខ្លាំង ប៉ុន្តែដោយសារមើលឃើញភាពមិនស្រួលរបស់ Ronaldo ដែលកន្លងទៅគេបានរងបញ្ហារបួសជង្គង់ បែបនេះគឺលេងមិនដល់កម្រិតដ៏ល្អដែលយើងចង់បាននោះទេ”។
លោកសង្កត់ធ្ងន់៖ “គ្រប់កីឡាករទាំងអស់ដែលព្យាយាមខ្លាំង អ៊ីចឹងយ៉ាងតិចក៏ ៥ នាទីដែរ ដែលទទួលការរំខានផ្លូវចិត្តពេលត្រូវប្តូរចេញបែបនេះ តែសម្រាប់គ្រូបង្វឹកនឹងព្រួយបារម្ភទៅវិញទេ ប្រសិនថាពួកគេត្រូវប្តូរចេញហើយមិនមានរឿងអ្វីកើតទុក្ខនោះ”៕ ប្រភព៖ AF