Real Madrid អាច​នឹង​ប្រើ James ជា​ថ្នូរ​ប្តូរ​យក​កីឡាករ​ល្បឿន​តម្លៃ ៦៩ លាន​ផោន​នៅ EPL

Real Madrid ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ប្រើប្រាស់ James Rodriguez លើ​ថ្នូរ​ដោះដូរ​ស្មើ​ជាមួយ Pierre-Emerick Aubameyang ពី​ក្លឹប Arsenal នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ឆ្នាំ ២០២០។

ក្លឹប​យក្ស​នៅ LaLiga ព្យាយាម​ចង់​ទាញ​យក​ខ្សែ​ប្រយុទ្ធ​ដ៏​រឹងមាំ​មួយ​រូប ដែល​អាច​ឈរ​ជើង​រយៈ​ពេល​យូរ​ជំនួស​វត្តមាន Karim Benzema ដែល​មាន​វ័យ​កាន់​តែ​ក្រែល​ទៅ​ហើយ​នោះ។

ប្រភព​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ទន្ទឹម​ពេល​ដែល Emery អាច​មាន​ភាគរយ​ចាកចេញ នោះ​ការ​ជាប់​ជម្រើស​ដំបូង​របស់ Aubameyang ក៏​ទំនង​ជា​ចុះ​ថមថយ​ផង​ដែរ អ៊ីចឹង​ការ​ចរចា​យក​អតីត​កីឡាករ​នៅ Dortmund មក Real នឹង​មាន​ភាគរយ​ច្រើន។

តាម​តម្លៃ​ខ្លួន​របស់​គេ​អាច​ថ្លៃ​ប្រហែល ៦៩ លាន​ផោន ដែល​សមល្មម​នឹង​ការ​ដោះដូរ​ James Rodriguez ប្រគល់​ជូន​ម្ចាស់​ដី Emirate Stadium វិញ។

បញ្ជាក់​ថា​ក្លឹប Arsenal មាន​ភាគរយ​ខ្ពស់​បំផុត​ប្រឈម​បាត់បង់​ Aubameyang និង Lacazette ​ប្រសិន​ណា​ក្លឹប​មិន​អាច​ដណ្តើម​កៅអី Top 4 សារ​ជា​ថ្មី​នៅ​បញ្ចប់​រដូវ​កាល ២០១៩/២០៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT