U19 កម្ពុជា មានប្រៀបជាងកោះម៉ារីណាខាងជើង មុនជំនួបវគ្គជម្រុះ AFC U19 ល្ងាចនេះ

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងបន្តយុទ្ធនាកាជម្រុះ AFC U19 នាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដោយត្រូវប៉ះ កោះម៉ារីណាខាងជើង ។

កាលពីជំនួបបើកឆាក កម្ពុជា បានចាញ់ម៉ាឡេស៊ី ៥-៤ ខណៈ កោះម៉ារីណាខាងជើង បានចាញ់ប្រ៊ុយណេ ៤-៣ ដូចគ្នា។ សម្រាប់ការប្រកួតល្ងាចនេះ ក្រុមទាំង២ត្រូវការឈ្នះដើម្បីក្តោបក្តីសង្ឃឹមប្រជែងក្រុមខ្លាំង ម៉ាឡេស៊ី ដែលប៉ះប្រ៊ុយណេ។

បើមើលពីកម្ពុជា តំបន់ខាងក្រោមនិងកណ្តាលហាក់មិនសូវល្អនៅឡើយ។ កីឡាករមួយចំនួន នៅគ្រប់គ្រងអារម្មណ៍ពុំសូវបានល្អ។ យ៉ាងណាក្តី ខ្សែប្រយុទ្ធ អ៊ាន ពិសី និងប្រធានក្រុម សៀង ចន្ធា ត្រូវបានគេមើលឃើញថា បំពេញតួនាទីបានល្អនៅតំបន់ខាងលើ។

ការប្រកួតខាងលើនេះ នឹងមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MY TV។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT