Sergio Ramos ដែលចូលរួមចំណែករកបានគ្រាប់បាល់ទល់ក្លឹប Leganes កាលពីយប់មិញ បានបំបែកកំណត់ត្រានាមជាកីឡាករទី ២ នៅ LaLiga ដែលអាចរកបានគ្រាប់បាល់ចំនួន ១៦ រដូវកាលជាប់ៗគ្នាបន្ទាប់ពី Lionel Messi។
ខ្សែការពារកណ្តាលរបស់ក្លឹប Real Madrid បំបែកគ្រាប់បាល់ដំបូងបង្អស់របស់ខ្លួន ពេលប្រកួតទល់ Sevilla នារដូវកាល ២០០៤-០៥ ហើយតរៀងមកនៃរដូវកាលនីមួយៗដល់ឆ្នាំ ២០១៩ កីឡាករអេស្ប៉ាញរមែងរកគ្រាប់បាល់បណ្តាក់គ្នារហូត។
មិនខុសពី Lionel Messi នៅរដូវកាល ២០០៤-០៥ ក៏ជាពេលដែលលោកស៊ុតបញ្ចូលទីដំបូងផងដែរ ហើយមកទល់ ១៦ ឆ្នាំនេះរកបាន ៤២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៥៧ ប្រកួតនៅ LaLiga ឲ្យក្លឹប FC Barcelona៕ ប្រភព៖ FoxSportAsia