Klopp ​ថា​នឹង​មិន​លេង League Cup ​ទេ ​បើ​មិន​រៀប​កាល​វិភាគ​ស្រួល​បួល​

ក្រុម​ Liverpool ​បាន​ឈ្នះ​លើ​ក្រុម​ Arsenal ​ដោយ​បាល់​ប៉េណាល់ទី​ ៥-៤ ​ក្រោយ​ពី​ស្មើ​គ្នា ៥-៥ ​ក្នុង​ពាន​រង្វាន់ League Cup ​កាល​ពី​យប់មិញ​នេះ។

ត្បិត​តែ​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​នេះ​មែន ប៉ុន្តែ​លោក​ Klopp ​បាន​ព្រមាន​ថា​ក្រុម Liverpool នឹង​មិន​ចូល​លេង​វគ្គ​បន្ដ​ទេ ប្រសិន​បើ​កាល​វិភាគ​មិន​រៀប​ចំ​ឱ្យ​ស្រួល​បូល។ ​នៅ​វគ្គ​បន្ទាប់​នៃ​ពាន League Cup ​នេះ ​ត្រូវ​លេង​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ ​ក្នុង​ពេល​ Christmas ​។ ស្រប​ពេល​ក្នុង​ខែ​នោះ ក្រុម Liverpool ​ក៏​ត្រូវ​លេង​ពាន​រង្វាន់ FIFA Club World Cup ​ថែម​ទៀត ដែល​សុទ្ធ​តែ​មមាញឹក​ខ្លាំង។

ដូច្នេះ​ហើយ ​ទើប​លោក klopp ​បញ្ជាក់​ថា​ប្រសិន​បើ League Cup ​លេង​សប្ដាហ៍​ជាមួយ​ពាន​រង្វាន់ FIFA Club World Cup ​នោះ ​លោក​នឹង​ជ្រើសរើស​លេង​តែ​មួយ​ប៉ុណ្ណោះ គឺ FIFA Club World Cup ៕ប្រភព៖ dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT