គ្រូក្រសួងការពារជាតិ សរសើរប្រធានក្រុម រ៉ឹង ប៊ុនហៀង ដែលបង្ហាញទម្រង់លេងល្អប៉ុន្មានប្រកួតចុងក្រោយនេះ

ប្រធានក្រុមរបស់ក្រុមក្រសួងការពារជាតិ កីឡាករ រ៉ឺង ប៊ុនហៀង បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ដោយរកបានគ្រាប់បាល់ក្នុង ៣ប្រកួតជាប់ៗគ្នា (សប្តាហ៍ទី៩-១០-១១) ។

ឆ្លើយតបជាមួយក្រុមការងារ CTS Sport លោក ភា សុភ័ត្ត្រា ដែលជាគ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ បានកោតសរសើរដល់កីឡាកររូបនេះថា៖ « គាត់ជាកីឡាករដែលពិបាករក ព្រោះជៀសតែពីទីតាំងអ្នកចាំទី គាត់លេងបានដោយភាពប៉ិនប្រសព្វ បើដាក់គាត់លេងខាងក្រោម គាត់ជាជញ្ជាំងដ៏រឹងមុំា បើលេងបំរើប្រយុទ្ឋ គាត់គឺជាចរន្ឋនៃការបង្កើតឱកាសប្រយុទ្ឋ ផ្សាភ្ជាប់ពីក្រោមដល់លើ » ។

គួរបញ្ជាក់ថា រ៉ឹង ប៊ុនហៀង គិតត្រឹមសប្តាហ៍ទី ១១ បានរកគ្រាប់បាល់ចំនួន ៦គ្រាប់ ដោយក្នុងនោះ ធ្លាប់ធ្វើបាន Hat trick ម្តងកាលពីសប្តាហ៍ទី ៤ ។

សូមជម្រាបថា ក្រសួងការពារជាតិនឹងត្រូវចាប់ផ្តើមការប្រកួតជុំទីពីរ ដោយប្រកួតទល់នឹងក្រុមអង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ខណៈដែលពួកគេ នឹងនាំចូលកីឡាករសំខាន់ៗជាច្រើន ត្រៀមប្រជែងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT