Privat មិនចាកចេញពីអាស៊ីអឺរ៉ុបឡើយ រហូតដល់ចប់រដូវកាលនេះ

ម្ចាស់តំណែងកំពូលតារាង Top Scorer លីគកំពូលកម្ពុជា Mbarga Jean Marie Privat នឹងនៅបន្តជាមួយក្លឹបអាស៊ីអឺរ៉ុបរហូតចប់រដូវកាលនេះ ដោយបានបដិសេដសំណើរផ្ទេរពីក្លឹបនៅក្រៅប្រទេស និងក្នុងស្រុកមួយចំនួន។ នេះបើតាមសម្តីមន្ត្រីក្លឹបនៅលីគកំពូល ប្រាប់ក្រុមការងារ CTS SPORTS។

ក្រោយបង្ហាញខ្លួនយ៉ាងល្អក្នុងលីគ ដោយកំពុងគ្រងកំណត់ត្រាស៊ុតបានច្រើនជាងគេនៅជើងទី១នេះ មានក្លឹបជាច្រើនទាំងនៅក្រៅ និងក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ និងចង់បានគេទៅចូលរួម។ ប៉ុន្តែចុងក្រោយ អតីតកីឡាណាហ្គាវ៉ើលរូបនេះ បន្តស្នាក់នៅជាមួយក្រុមលោក សុខ វាសនា បន្តទៀត។

ក្រោយបញ្ចប់ជុំទី១នេះ អាស៊ីអឺរ៉ុប កំពង់ស្ថិតនៅចំណាត់ថ្នាក់ទី៥ លើក្រុមខ្លាំងជាច្រើនដូចជា ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង អង្គរថៃហ្គឺ និងសូលទីឡូជាដើម។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT