កម្ពុជា ហៅក្រុមអន់ជាងមកលេងមិត្តភាពក្នុងដី ខណៈឈុតស៊ីហ្គេមគ្មានសកម្មភាព

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញឈ្មោះជម្រើសជាតិដែលត្រូវមកទាត់មិត្តភាពនាថ្ងៃទី១៤ ខែវិច្ឆិកានេះ គឺម៉ុងហ្គោលី ដែលមានចំណាត់ថ្នាក់ពិភពលោកដល់ទៅ ១៨៣ ខណៈកម្ពុជានៅ១៦៩។ បើគិត FIFA Day បានបញ្ចប់ទៅហើយ ស្របពេលដែលប្រទេសក្នុងអាស៊ានស្ទើរទាំងអស់ផ្តោតលើការរៀបចំក្រុម U22 ដើម្បីត្រៀមស៊ីហ្គេម។

ម៉ុងហ្គោលី ជាក្រុមបាល់ទាត់នៅអាស៊ីខាងកើត ដែលមានកម្រិតទាបជាងគេទី៣ លើ ម៉ាកាវ ដែលកម្ពុជាធ្លាប់ឈ្នះក្នុងវគ្គជម្រុះវ៉ើលខាប់ ២-០ កាលពីឆ្នាំ២០១៥ និងកោះ Guam ។

ក្រុមលោក Keisuke Honda ត្រូវបានគេមើលឃើញថា កំពុងរីកចំរើន ប៉ុន្តែក្នុងវគ្គជម្រុះវ៉ើលខាប់កន្លងទៅពុំទាន់ឈ្នះឡើយ។ កម្ពុជា ត្រូវមានភារៈប្រកួតជើងទី២ សន្សំពិន្ទុក្នុងពូលជាមួយ ហុងកុង បារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់ បន្ត។

ការប្រមូលផ្តុំនេះ រម្លងទៅលើឈុត U22 ដែលពេលនេះ ពុំមានដំណឹងពីការប្រកួតឬចេញទៅបោះជម្រុំនៅទីណាឡើយ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT