Messi ទើប​រក​បាន ១ គ្រាប់​ខណៈ​កីឡាករ​ផ្សេងៗ​ឡើង​កូដ​ខ្លះ​បាន ១៥ គ្រាប់​បាត់

ពាន​រង្វាន់​ស្បែក​ជើង​មាស​ប្រចាំ​លីគ​កំពូល​អឺរ៉ុប​នា​រដូវ​កាល ២០១៩/២០ អាច​មាន​ការ​ប្រែប្រួល ពោល​គឺ Lionel Messi ប្រឈម​នឹង​ការ​របូត​ពាន​នេះ​ក្នុង​ភាគរយ​ខ្ពស់​បំផុត។

ស្រប​ពេល​ដែល Messi ជួប​បញ្ហា​របួស និង​ខកខាន​ការ​ប្រកួត​ច្រើន ហើយ​ទើប​បំបែក​បាន ១ គ្រាប់​ឲ្យ Barcelona ទៅ​មើល​កីឡាករ​កំពូល​ឯ​ទៀត​ខ្លះ​រក​បាន ១៥ គ្រាប់​រួច​ទៅ​ហើយ។

គិត​ត្រឹម​ពាក់​កណ្តាល​ខែ​តុលា​ដែល​ចាប់​ផ្តើម​រដូវ​កាល​មិន​បាន​ប៉ុន្មាន​ផង​នោះ​ Robert Lewandowski ជួយ Bayern Munich រក​បាន ១៥ គ្រាប់ ខណៈ Tammy Abraham ​យុវជន​ឡើង​របស់ Chelsea រក​បាន ៩ គ្រាប់​និង Sergio Aguero ​រក​បាន ៨ គ្រាប់​ឲ្យ Manchester City៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT