អស់​ជម្រើស Spurs បង្ខំ​ចិត្ត​យក​កីឡាករ​វ័យ ៣៥ ឆ្នាំ ចូល​ជំនួស​អវត្តមាន Lloris

ក្លឹប Tottenham Hotspur ​បាន​បង្ខំ​ចិត្ត​ចុះ​ហត្ថលេខា​នាំ​យក​អតីត​កីឡាករ​ទំនេរ​ជើង​របស់​ខ្លួន​គឺ Michel Vorm ត្រលប់​មក​ចូលរួម​ជាមួយ​ក្លឹប​ក្នុង​រយៈ​ពេល​បណ្តោះ​អាសន្ន ក្រោយ​ពី​បញ្ហា Hugo Lloris ហាក់​ត្រូវ​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ។

Lloris ដែល​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ផ្នែក​កែង​ដៃ ជាមួយ​បរាជ័យ ៣-០ ទល់ Brighton អាច​ប្រឈម​នឹង​ខកខាន​ពេញ​មួយ​ឆ្នាំ ២០១៩ នេះ ហើយ Vorm នឹង​ត្រូវ​ចូល​មក​ជំនួស​រូប​គេ​ដល់​ចប់​រដូវ​កាល ២០១៩/២០។

អតីត​កីឡាករ​របស់ Spurs រូប​នេះ ធ្លាប់​បង្ហាញ​ខ្លួន​សរុប ៤៧ ប្រកួត ដោយ​ចាកចេញ​នៅ​ឆ្នាំ ២០១៩ ក្រោយ​ចាយ​ពេល​បាន ៥ រដូវ​កាល។ ថ្លែង​ជុំវិញ​ការ​ត្រលប់​មក​វិញ Vorm និយាយ​ថា៖ “ខ្ញុំ​រីករាយ​នឹង​ការ​ត្រលប់​មក​ចូលរួម​នេះ ដោយ​ខ្ញុំ​ធ្លាប់​បាន​នៅ​ទី​នេះ​អស់​រយៈ​ពេល ៥ រដូវ​កាល​មក​ហើយ បែប​នេះ​វា​ដូច​ជា​ការ​ត្រលប់​មក​ផ្ទះ​ខ្លួន​ឯង​អ៊ីចឹង”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT