ខ្សែបម្រើប្រយុទ្ធ James Rodriguez មិនបានចូលរួមជាមួយក្រុមជម្រើសជាតិកូឡុំប៊ីទេ ក្នុងការប្រកួតមិត្តភាពនាពេលខាងមុខនេះ ដោយរូបគេនៅបន្ដហ្វឹកហាត់ជាមួយ Real Madrid ដដែល។
ការមិនមានឈ្មោះនៅបញ្ជីជម្រើសជាតិ ត្រូវបានលោក Queiroz ដែលជាគ្រូបង្វឹកបញ្ជាក់ថានេះជាការសម្រេចចិត្តរបស់លោកផ្ទាល់ មិនមែនការស្នើសុំរបស់ James នោះទេ។ មូលហេតុដែលលោកមិនកោះហៅនេះគឺដោយសារតែលោកចង់ផ្ដល់ឱកាសដល់កីឡាករដទៃទៀត ហើយលោកគិតថាសមាជិកក្រុមបច្ចុប្បន្ននេះអាចប្រកួតទល់ក្រុមដទៃទៀតបានហើយ ទោះគ្មាន James ក៏ដោយ។
ក្រុមជម្រើសជាតិកូឡុំប៊ី នឹងត្រូវប្រកួតមិត្តភាព២ប្រកួត ដោយប៉ះក្រុមឈីលីនៅថ្ងៃទី១២ ហើយបន្ដប៉ះក្រុមអាល់ហ្សេរីនៅថ្ងៃទី១៦ខែតុលាឆ្នាំ ២០១៩ខាងមុខនេះ៕ប្រភព៖ Marca