អ្នកចាំទី Hugo Lloris ដែលរងរបួសដៃពេលក្រុមលេងទល់ក្រុម Brighton នៅថ្ងៃមុននេះ នឹងត្រូវសម្រាកព្យាបាលរបួសរហូតដល់ឆ្នាំ២០២០ខាងមុខ។
របួសភ្លាត់ដៃនេះដែរ ក្រុមគ្រូពេទ្យថាមិនធ្ងន់ធ្ងរខ្លាំងរហូតដល់វះកាត់នោះទេ។ ពួកគេបានឱ្យ Lloris ទៅសម្រាកនៅផ្ទះបាន ហើយតាមដានវាបន្ដទៀត ដោយប្រើប្រាស់ថ្នាំប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្ដី គេអាចសន្និដ្ឋានបានថាពេញរដូវកាល២០១៩ដែលនៅសល់នេះ រូបគេនឹងមិនអាចចូលលេងបានឡើយ។ ប្រសិនបើរបួសនោះឆាប់ជា នោះនៅដើមឆ្នាំ ២០២០ខាងមុខ កីឡាករបារាំងអាចចូលហាត់និងលេងវិញបានហើយ។
ការអវត្តមានកីឡាករវ័យ៣២ឆ្នាំនេះ នឹងផ្ដល់ផលអវិជ្ជមានច្រើនដល់ក្រុម Spurs ។ ជាក់ស្ដែងក្នុងប្រកួតដែលរូបគេរបួស ក្រុម Spurs បានចាញ់ក្រុម Brighton ៣-០។ ដោយឡែកនៅជម្រើសជាតិវិញ លោក Didier Deschamps ក៏បង្ហើបថាវាមិនមែនជារឿងល្អដែរ នៅពេលបាត់អ្នកចាំទីដៃទី១នេះ៕ប្រភព៖ Dailymail