Ronaldo ត្រលប់​មក​ហ្វឹកហាត់ ត្រៀម​ជួយ Juve តតាំង SPAL នា​យប់​ស្អែក​នេះ

បន្ទាប់​ពី​សម្រាក​ព្យាបាល​បញ្ហា​របួស Cristiano Ronaldo ​បាន​ត្រលប់​មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​វិញ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រោយ​ខកខាន​អស់​មួយ​ប្រកួត​កាល​ពី​ជ័យជម្នះ​ទល់ Brescia កាល​ពី​ថ្ងៃ​មុន។

ដោយ​ឡែក​អ្នក​ដែល​ឃើញ​ថា​ខកខាន​ការ​ហ្វឹកហាត់​គឺ Alex Sandro ដែល​លេចលឺ​ថា​ដោយ​សារ​កើត​មាន​បញ្ហា​គ្រួសារ។ សម្រាប់ Ronaldo នឹង​អាច​ចូលរួម​ការ​ប្រកួត​ទល់​ក្លឹប SPAL នា​វេលា​ម៉ោង ០៨ យប់​ថ្ងៃ​ស្អែក ដែល​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី ៥ នា​រដូវ​កាល​នេះ។

ភារកិច្ច​បន្ទាប់​គឺ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ក្លឹប Bayer Leverkusen វិញ​ម្តង​នៅ​ជំនួប​ជុំ​ទី ២ វគ្គ​ចែក​ពូល UCL។ បញ្ជាក់​ថា​សព្វថ្ងៃ​នៅ Serie A ក្លឹប Juve ​ហាក់​ប្រកៀកប្រកិត​ខ្លាំង​ជាមួយ​នឹង Inter Milan ដោយ​សព្វថ្ងៃ​ចាញ់​ក្រុម​កំពូល​តារាង​ពីរ​ពិន្ទុ ក្រោយ​ពេល​ដែល​ចំណាត់ការ​របស់ Antonio Conte នៅ ៥ ប្រកួត​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT