League Cup យប់មិញ គេ​ឈ្នះ​ព្រោងព្រាត តែ​ក្រុម Top 6 នៅ​អង់គ្លេស​មួយ​ធ្លាក់​បាត់

ក្លឹប Tottenham Hotspur បាន​ខកខាន​ការ​ឆ្លង​ទៅ​វគ្គ​បន្ទាប់ ក្រោយ​ពី​បរាជ័យ​នៅ​បាល់​ប៉េណាល់ទី​លទ្ធផល ៤-៣ ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ Colchester។ Spurs ជា​ក្រុម​កំពូល​តែ​មួយ​គត់​នៅ Premier League ដែល​ធ្លាក់​ចេញ​ពី League Cup កាល​ពី​យប់​មិញ។

ការ​បរាជ័យ​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ខណៈ​ដែល​អ្នក​គាំទ្រ​ខាង​ក្រុម Colchester ​វិញ សប្បាយ​ចិត្ត​រក​ពាក្យ​អ្វី​និយាយ​មិន​ចេញ​នោះ​ទេ ​សម្រាប់​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ។

នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ​ដែល​ក្រុម​មួយ​អាច​យក​ឈ្នះ​លើ​ក្រុម​លេង​នៅ​លីគ Premier League ​បាន។ ប្រកួត​ចុង​ក្រោយ​ដែល​ពួកគេ​ឈ្នះ គឺ​ឈ្នះ​ក្រុម Crystal Palace ។

លទ្ធផល​ផ្សេងៗ​ទៀត​មាន​ដូច​ខាង​ក្រោម៖

  • Watford ២-១ Swansea City
  • Preston ០-៣ Man City
  • Portsmout ០-៤ Southampton
  • Luton Town ០-៤ Leicester City
  • Sheff. Wednesday ០-២ Everton
  • Crawley Town ១-១ Stoke City
  • Arsenal ៥-០ Nottm Forest
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT