ស្វាយរៀង កាន់តែកៀកក្នុងការបង្កើតប្រវត្តិសាស្ត្រឈ្នះពានពីរក្នុងមួយរដូវកាល

ក្រុមខ្លាំងព្រះខ័​នរាជស្វាយរៀង កាន់តែកៀកក្នុងការឈ្នះពាន២ក្នុងមួយរដូវកាល បន្ទាប់ពីទំម្លាក់ភ្នំពេញក្រោន ដោយបាល់ពេណាល់ទីកាលពីយប់មិញដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ ទល់និងក្រុមបឹងកេតដែលបានឈ្នះវិសាខា។

ស្វាយរៀង កំពុងនាំមុខស្ទើរសង្ឃឹមឈ្នះ៩០%ទៅហើយក្នុងលីគកំពូលកម្ពុជា។ សប្តាហ៍នេះ បើពួកគេឈ្នះវិសាខា ក្រុមលោក Conor នឹងលើកពានតែម្តង។ ចំណែកពានសម្តេច នឹងត្រូវប្រកួតនាថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ។

នៅកម្ពុជា ពុំធ្លាប់មានក្រុមណាឈ្នះ២ក្នុងមួយរដូវកាលឡើយ។ ប៉ុន្តែកំណត់ត្រាលើកពានដោយមិនចាញ់សោះ ធ្លាប់ធ្វើបានដោយណាហ្គាខបកាលពីប៉ុន្មានឆ្នាំមុន។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT