វិសាខា ក្លាយជាក្លិបដំបូងគេដែលបំពាក់ LED ជុំវិញទីលាននៅកម្ពុជា

ក្លិបបាល់ទាត់វិសាខា បាននាំមកនូវបច្ចេកវិទ្យាថ្មីគឺបំពាក់ LED ជុំវិញទីលានប្រកួតមុនគេ ក្នុងលីគកំពូលកម្ពុជា។ ក្នុងជំនួបជាមួយក្រសួងការពារជាតិ កាលពីម្សិលមិញ គេឃើញបរិក្ខាប្រណីតក្នុងវិស័យឌីជីថលមួយនេះ បានបង្ហាញភាពរស់រវើកមួយបន្ថែមទៀត ក្រៅពីការប្រកួត។

នៅមិនទាន់មានសេចក្តីប្រកាសផ្លូវការណាមួយចំពោះការចំណាយដ៏ច្រើន និងដំបូងគេនេះឡើយ។ យ៉ាងណាក្តី ប្រភពស្នឹទ្ធិមួយទម្លាយថា LED ថ្មីនេះ ស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។

សូមបញ្ជាក់ថា ក្នុងជំនួបកាលពីម្សិលមិញនេះផងដែរ វិសាខា បានយកឈ្នះ ក្រសួងការពារជាតិ ៣-០។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT