សំឡេង​បោះឆ្នោត​មិន​រើស​យក City តែ​ថា​ក្លឹប​មួយ​នេះ​ជា​គូ​ប្រជែង​ធំ​បំផុត​របស់ Liverpool

តាម​រយៈ​សំឡេង​នៃ​ការ​ស្ទង់​មតិ​របស់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ បាន​ចុច​យក​គូ​ប្រជែង​នៃ​ក្លឹប​នីមួយៗ​ទៅ​តាម​ចំណាត់ថ្នាក់ ហើយ​ក្នុង​នោះ​សម្រាប់​ក្លឹប​ហង្ស​ក្រហម Liverpool អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល។

គូ​ប្រជែង​ធំ​បំផុត​សម្រាប់​ក្រុម​ឈ្នះ UCL រដូវ​កាល​ចាស់ ដែល​កំពុង​ពុះពារ​ចង់​ឈ្នះ EPL រដូវ​កាល ២០១៩/២០ ត្រូវ​បាន​អ្នក​គាំទ្រ​ចុច​យក​ក្លឹប Manchester United ដែល​ថា​ជា​គូ​ប្រជែង​លំបាក​បំផុត ស្រប​ពេល Chelsea ជា​គូ​ប្រជែង​ទី​ពីរ និង Man City ជា​គូ​ប្រជែង​ទី​បី។

ផ្ទុយ​ទៅ​​វិញ​សម្រាប់ Manchester City មាន​សំឡេង​ដល់​ទៅ ៧៩ ភាគរយ​រើស​យក Liverpool ថា​ជា​គូ​ប្រជែង​ធំ​បំផុត ខណៈ Man Utd មាន ៧៨ ភាគរយ និង Tottenham មាន​ ២៨ ភាគរយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT