៦ គូ​ម្សិលមិញ កម្ពុជា​ចាញ់​បារ៉ែន​ត្រឹម ១-០ តែ​ឥណ្ឌូណេស៊ី​ស្ពឹក​មុខ​ខ្លាំង​ក្រោម​ថ្វី​ជើង​ថៃ

ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី ២ ប្រចាំ​តំបន់​អាស៊ាន​សម្រាប់​ព្រឹត្តិការណ៍ World Cup ២០២២ បាន​បញ្ចប់​ទៅ​កាល​ពី​យប់​មិញ ដោយ​លទ្ធផល​បាន​សម្រេច​ត្រឹម​ចាញ់​និង​ឈ្នះ ពុំ​មាន​ជំនួប​ណា​មួយ​ស្មើ​នោះ​ទេ។

កម្ពុជា​ដែល​បើក​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ស្វាគមន៍​ក្រុម​ភ្ញៀវ​បារ៉ែន​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង ៥៥ ០០០ នាក់​បាន​បរាជ័យ​ក្រោម​លទ្ធផល ១-០។ ខណៈ​កោះ​ហ្គាំ​ចាញ់​ហ្វីលីពីន ៤-១ ស្រប​ពេល​សិង្ហបុរី​យក​ឈ្នះ​ប៉ាឡេស្ទីន ២-១។

៣ គូ​ផ្សេង​ទៀត​គឺ​ជម្រើស​ជាតិ​ជប៉ុន​ដែល​យក​ឈ្នះ​មីយ៉ាន់ម៉ា ២-០ ខណៈ​ឥណ្ឌូណេស៊ី​ស្ពឹក​ខ្លាំង​របស់​ថៃ​ដោយ​បរាជ័យ ៣-០ មិន​អាច​ត​ដៃ​រួច និង​គូ​ចុង​ក្រោយ​ម៉ាឡេស៊ី​ដែល​ត្រូវ​ចាញ់​ក្រុម​ភ្ញៀវ​អារ៉ាប់​រួម ១-២ ទោះ​បើក​ឆាក​រក​គ្រាប់​បាល់​មុន​នៅ​នាទី​ទី ១ ក៏​ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT