កាដូរមុនប៉ះបារ៉ែនល្ងាចនេះ សៀង ចន្ធា ប្រឡងជាប់បាក់ឌុបជាស្ថាពរ

ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិជាស្ថាពរហើយ ខណៈដែលសាម៉ីខ្លួនកំពុងស្ថិតក្នុងក្រុមជម្រើសជាតិ ត្រៀមទទួលភ្ញៀវបារ៉ែននាល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះវ៉ើលខាប់។

កីឡាករមានប្រភពពីខេត្តកោះកុងរូពនេះ ជាប់និទ្ទេស E ប្រចាំមណ្ឌលបឋមសិក្សាអនុវត្តហ៊ុនសែននាទីរួមខេត្តតាកែវ ក្នុងថ្នាក់វិទ្យាសាស្ត្រសង្គម។ 

គេជាកីឡាករមកពីបាទីទី២ដែលបានប្រឡងជាប់បាក់ឌុប បន្ទាប់ពី ហ៊ុល គឹមហ៊ុយ ដែលបច្ចុប្បន្នបានប្រឡងជាប់ជាគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងកំពុងប្រកបអាជីពនៅក្លិបបឹងកេត។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT