ក្រុមថ្មីទាំងពីរប៉ះគ្នាល្ងាចនេះ តែវិសាខា មានប្រៀបជាងសូលទីឡូអង្គរ (ស្ថិតិបង្ហាញ)

ការប្រកួតបញ្ចប់ជុំទីមួយរបស់លីគកំពូលកម្ពុជា ចាប់ផ្តើមក្នុងថ្ងៃនេះ ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨ ដោយមាន ៣គូ ខណៈដែលនៅថ្ងៃស្អែកនឹងមានបីគូផ្សេងទៀតរួមជាមួយនឹងគូពិសេសប្រចាំសប្តាហ៍ទី ១១។

ឡើងមកពីលីគទីពីរជាមួយគ្នា ប៉ុន្តែ វិសាខា នឹងជួបសូលទីឡូអង្គរ ជាលើកដំបូងក្នុងលីគនារដូវកាលថ្មីនេះ ខណៈដែលក្នុងការប្រកួត ១០សប្តាហ៍កន្លងមក ក្រុមទាំងពីរបានស្វែងរកលទ្ធផលល្អៗរៀងៗខ្លួន យ៉ាងណាមិញ វិសាខា ដែលសំបូរទៅដោយធនធានកីឡាករល្អៗនោះ កំពុងតែក្លាយជាសមីការលំបាករបស់ក្រុមសិស្សច្បងក្នុងលីគ។

ខាងក្រោមគឺជាស្ថិតិខ្លះៗរបស់ក្រុមទាំងពីរ មុនមកប៉ះគ្នាល្ងាចនេះ៖
វិសាខា ស្ថិតនៅលេខរៀងទី ៣ ជាបេក្ខភាពប្រជែងពានរង្វាន់ជាមួយណាហ្គាវើល និងបឹងកេត ស្របពេលដែល សូលទីឡូ ស្ថិតនៅលេខរៀងទី ១០ ជាតំបន់ដែលប្រឈមមុខនឹងការកាត់ទៅលីគទីពីរវិញ។

ឆ្លងកាត់ ១០សប្តាហ៍មកនេះ វិសាខា ស្វែងរកជ័យជម្នះបានដល់ទៅ ៦ដង ស្មើ ២ និងចាញ់ពីរតែប៉ុណ្ណោះ។ ក្នុងលទ្ធផលនេះ ពួកគេបានបំបាក់ក្រុមខ្លាំងៗជាច្រើនដូចជា ក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើល តែក៏មិនឲ្យភ្នំពេញក្រោន និង បឹងកេត យកឈ្នះបានដែរ ពោលគឺស្មើគ្នា ។

រីឯ សូលទីឡូអង្គរវិញ ផ្ទុយពីវិសាខា ពោលគឺពួកគេឈ្នះតែពីរលើកប៉ុណ្ណោះ ខណៈដែលស្មើ ២ និងចាញ់ដល់ទៅ ៦ដង ។

សាន្ត គីមហេង និង Choe Myong Ho គឺជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុមវិសាខា ដែលតែងតែរកគ្រាប់បាល់ជារឿយៗឲ្យក្រុម ។ ពួកគេស៊ុតចូលទីបាន ៦គ្រាប់ម្នាក់ហើយ ត្រឹមសប្តាហ៍ទី១០នេះ ខណៈដែលសូលទីឡូអង្គរវិញ ដឹកនាំបញ្ជី Top Scorers របស់ក្លិបដោយកីឡាករ Dzarma Bata ដែលស៊ុតបាន ៦គ្រាប់ដូចគ្នាដែរ ។

ចាំមើលថាតើជំនួបប្រចាំរដូវកាលរវាងក្រុមទាំងពីរ នរណាជាអ្នកឈ្នះ ហើយដណ្តើមបានបីពិន្ទុ ?

កាលវិភាគប្រកួតប្រចាំថ្ងៃសៅរ៍៖

  • ក្រុមថ្មីទាំងពីរប៉ះគ្នាល្ងាចនេះ តែវិសាខា មានប្រៀបជាងសូលទីឡូអង្គរ (ស្ថិតិបង្ហាញ)