Forlan ថា​ក្លឹប​មួយ​នេះ កាន់​តែ​ប្រកៀកប្រកិត​ Barcelona&Madrid ហើយ​នៅ​ LaLiga

អតីត​កីឡាករ​លោក Diego Forlan បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ផ្អែក​តាម​ទម្រង់​លេង​របស់​ក្លឹប Atletico Madrid នា​ពេល​បច្ចុប្បន្ន គឺ​មាន​ភាព​កាន់​តែ​ប្រកៀកប្រកិត​ជាមួយ​នឹង​ក្លឹប Real Madrid/Barcelona ​ហើយ បើ​និយាយ​ពី​ការ​ប្រកួតប្រជែង​នៅ​តារាង LaLiga ​រដូវ​កាល ២០១៩/២០។

ប្រាប់​សារព័ត៌មាន លោក Forlan ប្រាប់​ថា៖ “ពិត​ណាស់​ដែល​ក្លឹប​ចាស់​របស់​ខ្ញុំ [At Madrid] អាច​មាន​ឱកាស​ប្រជែង​ពាន​រដូវ​កាល​នេះ ដោយ​យើង​ដឹង​ហើយ​ថា Real Madrid/Barcelona មាន​កីឡាករ​ល្អៗ តែ​ពេល​នេះ​សម្រាប់ Atletico Madrid ក៏​ដូច​គ្នា សោត​យ៉ាង​ដូច​ជា Joao Felix និង Diego Costa នេះ​ជា​ដើម”។

លោក​បាន​សង្កត់​ធ្ងន់៖ “ជាង​នេះ​ពួក​គេ​ក៏​បាន​បន្ត​កុងត្រា​ឲ្យ​កីឡាករ​វ័យ​ក្មេង​មាន​ជំនាញ​ជា​ច្រើន ហើយ​កាល​ប្រកួត​ត្រៀម​បើក​រដូវ​កាល At ក៏​ធ្វើ​បាន​ល្អ​ថែម​ទៀត ជា​ពិសេស​គឺ​ជំនួប Madrid Derby ​ត្បិត​ជា​ប្រកួត​មិត្តភាព តែ​លទ្ធផល​ដ៏​មិន​គួរ​ឲ្យ​ជឿ​ក៏​បាន​កើត​ឡើង [៧-៣]។

បញ្ជាក់​ថា​នៅ​តារាង LaLiga សព្វថ្ងៃ At ឈរ​កំពូល​តារាង​មាន ៩ ពិន្ទុ ខណៈ Real Madrid មាន ៥ ពិន្ទុ​ឈរ​នៅ​លេខ ៥ ហើយ Barcelona ឈរ​ដាច់​ឆ្ងាយ​ដល់​លេខ ៨៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT