គ្រូ​អេស្ប៉ាញ ​ថា​នឹង​ឱ្យ​តំណែង​ទៅ​ Enrique ​វិញ​បើ​លោក​ព្រម​មក​វិញ​

លោក  Robert Moreno ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បច្ចុប្បន្ន ​បាន​បញ្ជាក់​ថា​លោក​នឹង​ឱ្យ​តំណែង​នេះ​ទៅ​លោក ​Enrique ​វិញ ​ប្រសិន​បើ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​យល់​ព្រម​មក​ដឹក​នាំ។

Enrique  ​បាន​លា​ឈប់​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ​ដោយសារ​តែ​ត្រូវ​ការ​ពេល​វេលា​មើល​ខែ​កូន​ស្រី​ដែល​កំពុង​មាន​ជំងឺ។ ដោយ​ឡែក​បច្ចុប្បន្ន​នេះ​កូន​ស្រី​ម្នាក់​នោះ បាន​លា​ចាក​លោក​ទៅ​ហើយ ដូច្នេះ​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​ចង់​ឃើញ​គ្រូ​បង្វឹក​រូប​នេះ​ចូល​មក​កាន់​តំណែង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ។

ជាមួយ​គ្នា​នេះ​ដែរ លោក  Robert Moreno ​ដែល​ទទួល​តំណែង​ដឹក​នាំ​ក្រុម​បន្ដ​ពី​លោកEnrique ​ក៏​បាន​ចេញ​មុខ​មក​បញ្ជាក់​ដែរ​ថា​លោក​សប្បាយ​ចិត្ត​ប្រសិន​បើ​គ្រូ​បង្វឹក​រូប​នេះ​ត្រលប់​មក​វិញ។ ​សម្រាប់​ខ្លួន​លោក ​ក៏​ព្រម​ធ្វើ​ជា​គ្រូ​ជំនួយ​របស់​លោក Enrique ​ដើម្បី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង​ដែរ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT