ហ៊ុនសែនខាប់វគ្គ១/២ផ្តាច់ព្រ័ត្រ បឹងកេត ប៉ះវិសាខា ខណៈភ្នំពេញក្រោនជួបព្រះខ័នរាជស្វាយរៀង

លទ្ធផលនៃការចាប់គូស្ងាត់បំផុតប្រចាំពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានបង្ហាញហើយ ដោយក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួប ភ្នំពេញក្រោន និងវិសាខា ត្រូវជួប បឹងកេត។

ក្រុមទាំង៤នឹងប៉ះគ្នាតែមួយជើងគត់ ក្នុងពានរង្វាន់នេះពោលគឺវិសាខា ប៉ះបឹងកេត ថ្ងៃទី១៨ និងព្រះខ័នរាជស្វាយរៀង ប៉ះភ្នំពេញក្រោន នាថ្ងៃទី១៩ នៅពហុកីឡដ្ឋានជាតិ។

មុនឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះអង្គរថាយហ្គឺរ ដោយលទ្ធផល ៦ទល់០ (២ជើង)។ ភ្នំពេញក្រោន បានវាយបកឈ្នះក្រុមក្រសួងការពារជាតិ ដោយបាល់ប៉េណាល់ទី ៥ទល់៤ ក្រោយប្រកួត ២ជើងស្មើគ្នា ២ទល់២ ។ វិសាខា បានយកឈ្នះ គិរីវង់ ដោយលទ្ធផល ៥ទល់២ (២ជើង) និងបឹងកេត បានយកឈ្នះសូលទីឡូអង្គរ ដោយលទ្ធផល ២ទល់១ (២ជើង)៕

https://www.facebook.com/officialhunsencup2007/videos/559222114616363/

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT