[ផ្លូវការ] Sanchez ព្រមព្រៀង​ផ្លាស់​ទៅ Inter ចាប់​ដៃ​មិត្ត​ចាស់ Lukaku ហើយ

Alexis Sanchez ទី​បំផុត​បាន​សម្រេច​មក​ចូលរួម​នៅ​ក្លឹប Inter Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង ដែល​បិសាច​ក្រហម​បាន​ផ្តល់​ជូន​ក្លឹប​អ៊ីតាលី​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២០។

កីឡាករ​សញ្ជាតិ​ឈីលី​រូប​នេះ​បាន​មក​ចូលរួម​នៅ​ទឹក​ដី Old Trafford ​បាន​រយៈ​ពេល ១ ឆ្នាំ​កន្លះ ប៉ុន្តែ​ភាព​ជោគជ័យ​របស់​គេ​ហាក់​មិន​បាន​ស​បង្ហាញ​ជា​ផ្លែផ្កា​អ្វី​ទាល់​តែ​សោះ ពោល​គឺ​ទើប​តែ​រក​បាន ៣ គ្រាប់​ឲ្យ​គត់​នៅ Premier League។

គួប​ផ្សំ​នឹង​បញ្ហា​របួស​កើត​មាន​ជា​ញឹកញយ​ផង​នោះ Solskjaer ក៏​សម្រេច​វ៉ៃ​ចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​សម្រាប់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែ​ម្តង​ទៅ ផ្ទុយ​ទៅ​វិញ​លោក​បាន​ដាក់​ទំនុក​ចិត្ត​ជា​ធំ​លើ​កីឡាករ​វ័យ​ក្មេង​ដូច​ជា Marcus Rashford, Anthony Martial និង Daniel James ជា​ដើម។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT