Griezmann ​៖ ​គ្រាប់​បាល់​ទី​២​របស់​ខ្ញុំ គឺ​លួច​ចម្លង​តាម Messi ​

Antoine Griezmann ​រក​បាន​២​គ្រាប់​នៅ​ទឹក​ដី Camp Nou ​ជួយ​ក្រុម Barcelona ​ឈ្នះ​ក្រុម Real Betis ​ក្នុង​លទ្ធផល ​៥-២ ​ក្នុង​សប្ដាហ៍​ទី ២​លីគ​អេស្ប៉ាញ។

២​គ្រាប់​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​អ្នក​មាន​បុណ្យ​ស្ងប់​ចិត្ត​ហើយ ក្រោយ​ពី​ប្រកួត​ដំបូង​របស់​គេ​ធ្វើ​មិន​បាន​ល្អ​។ Griezmann ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ប្រកួត​នេះ។ គ្រាប់​ទី​២​របស់​ខ្ញុំ ​ខ្ញុំ​យក​គំរូ​តាម Messi ​ដែល​ឃើញ​គាត់​ធ្វើ​បាន​នៅ​ពេល​ហ្វឹកហាត់។ ​ការ​អបអរ? ​ខ្ញុំ​ធ្វើ​តាម​ Lebron James ​។ ខ្ញុំ​ដឹង​ថា​កាល​ពី​ចាញ់​ប្រកួត​ដំបូង ​មាន​អ្នក​គាំទ្រ​ច្រើន​មិន​ពេញ​ចិត្ត ​យើង​បាន​ខំ​ប្រឹងប្រែង​បន្ដ ​ហើយ​ជ័យជម្នះ​នេះ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​សប្បាយ​ចិត្ត”។

ក្រុម Barcelona ​អវត្តមាន​កីឡាករ​សំខាន់​ដល់​៣​នាក់​កាល​ពី​ប្រកួត​យប់មិញ​នេះ គឺ Messi , Suarez ​និង Dembele។ ​ដូច្នេះ​ហើយ ទើប​លោក​ Valverde ​បាន​ផ្ដល់​ឱកាស​ដល់​កីឡាករ​បម្រុង​និង​ចំណូល​ថ្មី​ឱ្យ​ចូល​លេង ​ហើយ​លទ្ធផល​ក៏​ទទួល​បាន​ជា​ទី​គាប់ចិត្ត​ថែម​ទៀត៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT