Perez បដិសេធ​មិន​ដំឡើង​ថ្លៃ​ពលកម្ម​ឲ្យ​កីឡាករ​កាន់​ឆ្នាំ​ម្នាក់​ស្មើ Gareth Bale

តាម​សារព័ត៌មាន Diario Gol ​បាន​ចុះ​ផ្សាយ​ថា​ក្រោយ​ការ​ទទូច​ចង់​ដំឡើង​ថ្លៃ​ពលកម្ម​របស់ Karim Benzema ពេល​នេះ​បាន​ទទួល​ចម្លើយ​ចេញ​ពី Florentino Perez ហើយ ពោល​គឺ​លោក​បាន​បដិសេធ​មិន​យល់​ព្រម​នោះ​ឡើយ។

Benzema ដែល​សព្វថ្ងៃ​ទទួល​បាន ៣២០ ០០០ អឺរ៉ូ/សប្តាហ៍ ដែល​តម្លៃ​នេះ​ធៀប​នឹង Bale ​រក​បាន​ដល់ ៥៣៨ ០០០ អឺរ៉ូ/សប្តាហ៍ ស្រប​ពេល​អ្នក​រក​បាន​ខ្ពស់​បំផុត​គឺ Eden Hazard ​បាន ៦០០ ០០០ អឺរ៉ូ/សប្តាហ៍។

បែបណាមិញ Bezema នៅ​តែ​មិន​អាច​យក​ឈ្នះ​លើ​ថ្លៃ​ពលកម្ម​របស់ Luka Jovic Toni Kroos និង Luka Modric ជា​ដើម​សុទ្ធសឹង​រក​បាន​ខ្ពស់​ជាង​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ទាំង​អស់។

បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​ចាស់ Benzema រក​បាន ២១ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៣០ ប្រកួត​សរុប ក្រោយ​ពេល​ដែល Ronaldo ​បាន​ចាកចេញ​ទៅ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT