Adidas ជ្រុល​ដៃ​បង្ហើប​លេខ​អាវ​របស់ Coutinho នៅ Bayern តែ​បែរ​ជា​លុប​ចោល​វិញ

នៅ​លើ​គណនី​បណ្តាញ​សង្គម​ផ្លូវការ​របស់ Adidas នៅ​ប្រទេស​អាល្លឺម៉ង់​បាន​បង្ហាញ​ពី​លេខ​អាវ​របស់ Philippe Coutinho ដែល​នឹង​ប្រើប្រាស់​លេខ ១០ ជំនួស​តារា​ឆ្នើម Arjen Robben ដែល​បាន​ប្រកាស​ចាកចេញ​កាល​ពី​ចុង​រដូវ​កាល​មុន។

 ប៉ុន្តែ​ភ្លាមៗ​នោះ​ក៏​ប្រញាប់​លុប​ចេញ​ពី Instagram វិញ ត្បិត​មាន​មនុស្ស​ខ្ទង់​ពាន់​នាក់​បាន​មើល​ឃើញ​រួច​ទៅ​ហើយ។ សារ​ដែល​ Adidas ​អាល្លឺម៉ង់​ក្រុមហ៊ុន​សហការ​ឧបត្ថម្ភ​ឲ្យ Bayern Munich សរសេរ​ថា៖ “នេះ​ជា​កីឡាករ​អាវ​លេខ ១០ ថ្មី​របស់ Bayern”។

បញ្ជាក់​ថា​កាល​ពី​នៅ​ Barcelona ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល​បាន​ប្រើប្រាស់​លេខ ៧។ ការ​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មក​ចូលរួម​នៅ​ទីក្រុង Munich សម្រាប់ Barcelona ទទួល​បាន​តម្លៃ​ខ្លួន​របស់ Coutinho ​ប្រមាណ ១៨ លាន​ផោន​សម្រាប់​មួយ​រដូវ​កាល​ពេញ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT