ឆ្លើយតបជាមួយនឹងក្រុមការងារ CTS Sport លោក ហៅ សុជាតិ ក្នុងនាមជាគ្រូបង្វឹករបស់ក្លិបបឹងកេត បានអះអាងថាប្រកួតជាមួយណាហ្គាវើល ចុងសប្តាហ៍នេះ នឹងតានតឹងបំផុតសម្រាប់ក្រុមរបស់លោក ។
ក្នុងបទសម្ភាសន៍នោះ គ្រូបង្វឹករូបនេះបង្ហើបពីចំណុចចំបងពីរដែលគួរឲ្យព្រួយបារម្មណ៍ គឺ ទម្រង់លេងរបស់ណាហ្គាវើល និង បញ្ហាអ្នកចាំទីដៃទីមួយខ្លួនកំពុងរបួស ។
លោក ហៅ សុជាតិ៖ « និយាយទៅការប្រកួតជាមួយណាហ្គាគឺជាការប្រកួតមួយដ៏តាងតឹងបំផុតជាងការប្រកួតនានា ដោយសារតែការប្រកួតនេះគឺជាការប្រកួតសំខាន់បំផុតរបស់យើង ព្រោះណាហ្គា មិនមែនជាក្រុមធម្មតាទេ ឆ្នាំនេះពួកគាត់រៀបចំបានល្អ មិនតែប៉ុណ្ណឹងទេទំរង់របស់ពួកគាត់ក៏ល្អជាងឆ្នាំមុនដែរ ចំនុចទាំងនេះហើយជាក្ដីបារម្ហរបស់ពួកយើង ។
លោកគ្រូក៏បន្ថែមថា « ចំពោះការរៀបចំរបស់យើងមានការប្រសើរជាងមុនបន្ដិច តែយើងនៅតែមានបព្ហាធំដោយសារអ្នកចាំទីដៃទីមួយមិនទាន់អាចមកជួយក្រុមបាន » ។
ក្រៅពីនេះឆ្លើយនៅសំណួរដែលសួរថា តើលោកគ្រូហ៊ានអះអាងថា នឹងអាចរក្សាកំណត់ត្រាមិនបរាជ័យក្នុងជើងទីមួយនេះបាន ? លោក ហៅ សុជាតិ ឆ្លើយ៖ « ចំពោះកាលដែរយើងការពារលទ្ឋផលមិនដែលបរាជ័យបានឬមិនបាននោះ យើងមិនទាន់អាចនិយាយមុនបានទេទាល់តែចប់ការប្រកួតបានដឹង » ។
សូមជម្រាបផងដែរថា ក្រុមទាំងពីរនឹងប៉ះគ្នានៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:៣០នាទី នៅថ្ងៃអាទិត្យ ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៨ ៕