Mane មិន​ដាក់​ឈ្មោះ Van Dijk តែ​ថា​ម្នាក់​នេះ​សក្តិសម​នឹង​ឈ្នះ Ballon d’Or ជាង

ក្រោយ​បញ្ចប់​ភារកិច្ច​នៅ UEFA Super Cup តាម​រយៈ​ការ​ស៊ុត​បាល់​ពីរ​គ្រាប់​ជួយ​ឲ្យ​ហង្ស​យក​ឈ្នះ​តោ​ខៀវ Sadio Mane ក៏​បាន​ជជែក​ជាមួយ​សារព័ត៌មាន​ទាក់ទិន​នឹង​ឱកាស​ក្នុង​ការ​គ្រោង​ពាន Ballon d’Or សម្រាប់​ឆ្នាំ ២០១៩ នេះ។

ប្រាប់​សន្និសីទ​សារព័ត៌មាន Mane បាន​ចុច​យក​ឈ្មោះ Lionel Messi ត្បិត​អី​កន្លង​មក Virgil van Dijk ដែល​ជា​មិត្ត​រួម​ក្រុម​ឈរ​ឈ្មោះ​ក្នុង​បេក្ខភាព​ប្រជែង​ពាន​នេះ​ក៏​ដោយ។

Mane ប្រាប់​ថា៖ “ខ្ញុំ​គិត​ថា Messi ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ដោយ​ខ្ញុំ​គិត​ថា​គាត់​សក្តិសម​នឹង​ទទួល​បាន​វា ​ហើយ​ក៏​មិន​ជា​បញ្ហា​អ្វី​នោះ​ដែរ​ត្បិត​គាត់​មិន​បាន​ឡើង​ដល់ Champions League វគ្គ​ផ្តាច់ព្រ័ត្រ​ក៏​ដោយ”។

បញ្ជាក់​ថា​ការ​ប្រកាស​ពាន​រង្វាន់ Ballon d’Or នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ មាន ៣ រូប​ដែល​សង្ឃឹម​ខ្ពស់​ដូច​ជា Messi, Ronaldo និង Van Dijk។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT