Liverpool ​បើក​ឆាក​លីគ ឈ្នះ​ស្រួល​លើ​ក្រុម Norwich ​៤-១

ក្រុម Liverpool ​ជា​អ្នក​បើក​ការប្រកួត​លីគ​កំពូល​អង់គ្លេស​មុន​គេ ដោយ​ប្រកួត​ជាមួយ​ក្រុម Norwich ​ដោយ​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ​៤-១។

ការ​ប្រកួត​មួយ​នេះ​ហាក់​មិន​ពិបាក​សម្រាប់​ក្រុម​ហង្ស​ក្រហម​ទេ ​ដោយ​គ្រាន់​តែ​តង់​ទី​១​ពួកគេ​រក​បាន​៤​គ្រាប់​ទៅ​ហើយ។ ៤​គ្រាប់​នេះ​ដែរ ធ្វើ​បាន​សម្រេច​ដោយ ការ​ធ្វើ​ចូល​ទី​ខ្លួន​ឯង​របស់ Grant Hanley ​១​គ្រាប់ Salah ​១​គ្រាប់ ​Van Dijk ​១​គ្រាប់ ​និង Origi ​១​គ្រាប់។ ​ខណៈ​ដែល​ខាង Norwich ​វិញ ​រក​បាន​ដោយ Teemu Pukki ​។

​តែ​បើ​មើល​ជា​រួម​សម្រាប់​ការ​ប្រកួត​នេះ​វិញ ​ក្រុម​របស់​លោក Klopp ​ហាក់​មិន​សំណាង​នោះ​ទេ ដោយ​មាន​កីឡាករ​សំខាន់​ម្នាក់​រង​របួស​គឺ Alisson ​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ក្រុម។ របួស​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ក្រុម​មាន​ក្ដី​បារម្ភ​ជា​ខ្លាំង ​ព្រោះ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ជួយ​ក្រុម​បាន​ច្រើន​មែនទែន ​ពី​បាល់​គ្រោះ​ថ្នាក់​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT