ចុង​ក្រោយ Spurs ​មិន​អាច​យក​កីឡាករ​ម្នាក់​នេះ​បាន​ឡើយ​

ក្លឹប Spurs ​មិន​អាច​យក​ខ្សែ​ប្រយុទ្ធ Dybala ​ពី​ក្រុម Juventus ​បាន​ឡើយ ​ក្រោយ​ពី​ក្រុម​សេះ​បង្កង់​សម្រេច​ចិត្ត​មិន​លក់​កីឡាករ​អាហ្សង់ទីន​នេះ​វិញ ​នៅ​ភ្លាម​ៗ​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។

ពី​មុន​មក Juventus ​ចង់​លក់ Dybala ​ចេញ​ណាស់ ​ដោយ​មាន​ក្លឹប​២​ចង់​បាន​គឺ Manchester United ​និង Spurs ​។ តែ​ការ​ផ្ទេរ​នោះ​មិន​បាន​សម្រេច ដោយសារ​តែ​កីឡាករ​នេះ​ទារ​តម្លៃ​ពលកម្ម​ខ្ពស់ ហើយ​ថែម​ទាំង​តម្លៃ​ផ្ទេរ​វិញ​រឹត​តែ​ថ្លៃ​ថែម​ទៀត។ ​ក្រុម Man Utd ​បាន​ដក​ថយ ​ប៉ុន្តែ Spurs ​វិញ ​ចេះ​តែ​ទាក់ទង​រហូត​ដើម្បី​ស្វែង​រក​ឱកាស​ណា​មួយ​យក​កីឡាករ​អាហ្សង់ទីន​នេះ​ទៅ។

ចុង​ក្រោយ​ការ​ព្យាយាម​របស់ Spurs ​ក៏​ត្រូវ​រលាយ​បាត់ ដោយសារ​តែ​ក្លឹប Juventus ​មិន​ព្រម​លក់​ឱ្យ​ឡើយ ព្រោះ​ពួកគេ​មិន​អាច​រក​ខ្សែ​ប្រយុទ្ធ​មក​ជំនួស​តំណែង​របស់ Dybala ​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT