ជ័យជម្នះ ២-១លើអង្គរថៃហ្គឺ រុញវិសាខាឡើងមកចំណាត់ថ្នាក់លេខ៣លីគកំពូលកម្ពុជា

ជ័យជម្នះក្នុងសង្គ្រាមដណ្តើម៣ពិន្ទុ កាលពីយប់មិញបានជួយឲ្យក្រុមម្ចាស់ផ្ទះវិសាខាឡើងទៅឈរចំណាត់ថ្នាក់លេខ៣ជំនួសក្រុមអង្គរថៃហ្គឺ ក្នុងតារាងលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី១៨នេះ។

វិសាខា បង្គ្រប់បាន៣០ពិន្ទុលើសអង្គរថៃហ្គឺដែលមានតែ២៧ពិន្ទុប៉ុណ្ណោះបន្ទាប់ពីចាញ់ ២-១។ ​គិតត្រឹមសប្តាហ៍នេះ វិសាខា បង្កើតកំណត់ត្រាឈ្នះ១២ ស្មើ១ និងចាញ់៤ ចំណែកអង្គរថៃហ្គឺ ឈ្នះ១១ ស្មើ៤ ចាញ់៣។

ដោយឡែកក្រុមកំពូលតារាងនៅតែព្រះខ័នរាជស្វាយរៀង ដែលមាន៤៥ពិន្ទុ ខណៈនៅសល់ការប្រកួតថ្ងៃនេះជាមួយអគ្គិសនីកម្ពុជា នៅទឹកដីរបស់ខ្លួនវេលាម៉ោង៦ល្ងាច។

ដោយឡែក ការប្រកួតនៅសល់មាន៖

https://www.facebook.com/officialcambodianleague2005/photos/gm.2355209268133797/2384868041731557/?type=3&theater

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT