Dortmund ​យក​ឈ្នះ Bayern ​២-០ ​លើក​ពាន German Super Cup

ក្រុម Dortmund ​បាន​យក​ឈ្នះ​លើ​ក្រុម Bayern Munich ​២-០ ​លើក​ពាន​រង្វាន់ German Super Cup ​បាន​ហើយ​កាល​ពី​យប់មិញ​នេះ។ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន ដោយ​តង់​ទី​១​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។ ដោយ​ឈាន​ចូល​ដល់​តង់​២ ភ្លាម​នាទី​៤៨ ​Paco Alcacer ​រក​បាន​១​គ្រាប់ ក្រោយ​ទទួល​បាន​បាល់​យ៉ាង​ស្អាត​ពី Sancho ។ កីឡាករ​វ័យ​ក្មេង​អង់គ្លេស​ Sancho ​នេះ ក៏​ថែម​បាន​គ្រាប់​បាល់​ទី​២​ទៀត ​នៅ​នាទី​៦៩ ​ដែល​ជា​គ្រាប់​បាល់​ចុង​ក្រោយ​តែ​ម្ដង។

ចប់​ការ​ប្រកួត Dortmund ​ឈ្នះ Bayern ​២-០។ការ​ប្រកួត​នៅ​យប់​មិញ​នេះ​ដែរ ​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង​៨​ម៉ឺន​នាក់​ឯ​ណោះ ដែល​ចំនួន​នេះ​គឺ​ច្រើន​ខ្លាំង​មែនទែន ព្រោះ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ជា​ក្រុម​មាន​អ្នក​គាំទ្រ​ខ្លាំង​នៅ​អាល្លឺម៉ង់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT